Merlionឬតោសមុទ្រ
បើទៅលេងសិង្ហបុរី
ហើយមិនបានទៅថតរូបជាមួយម្ចាស់ផ្ទះដូចជាតោសមុទ្រឬ Merloinទេ នោះ
អាចនិយាយបានថានៅមិនទាន់បានទៅបានទៅសិង្ហបុរីទេ។
តាមពិតទៅ Merlion មិនមានត្រឹម
តាមប្រវត្តិសាស្រ្តដែលគេបាននិយាយតៗគ្នាមកពីជនជាតិម៉ាឡាយូថា
កាលពីមុនព្រអង្គម្ចាស់
សាំងខនីទ្បាក់អ៊ុតាម៉ាក់ ម្ចាស់គ្រប់គ្រងនគរប៉ាលេមបាំងបានធ្វើតំណើរតាមនាវាដើម្បីស្វែងរកទឹក
ទឹកដីថ្មីហើយនាវានោះក៏បានលិចព្រះអង្គបានហែលទឹកទៅជួយអ្នកដែលរួមដំណើរមកជាមួយដើម្បី
នាំឡើងលើគោក។
នៅលើគោកព្រះអង្គបាននប្រទះឃើញសត្វចំលែកមួយក្បាល ហើយ ក៏បាន សួទៅកាន់អ្នករួមដំណើរតាមព្រះអង្គថាតើវាជាសត្វអី? ទើបអ្នករួមដំណើរឆ្លើយថាគឺជាសត្វតោ
ព្រះអង្គក៏ហៅកោះនេះថា សិង្ហបុរះ ដែលជាភាសាសំស្រ្កឹត
ប្រែថា ទីលំនៅរបស់សត្វតោ ហើយកាលពីសម័យមុនអ្នកស្រុកនៅកោះនេះគឺជាអ្នកនេសាទនិងមានឈ្មោះចាស់ថា
ថេម៉ាសេក ដែលប្រែមកថា សមុទ្រដែលនេះប្រហែលជា Mr, Fabric Jiew អ្នករចនាម៉ូត Merlionនេះនឹកដល់ ប្រវត្តិនិងរឿងនិទានចាស់ៗ ទើបបានជាយកមកបញ្ចូលគ្នា
ក៏ក្លាយជាសត្វដែលមានក្បាល់ជាសត្វ តោដែលបានមកពីប្រវត្តិចាស់ៗនិងមានកន្ទុយជាត្រីដែលជាតំណែងឲ្យប្រវត្តិសាស្រ្តរបស់អ្នក
នេសាទ។
Merlion ធំដែលដាក់បង្ហាញនាពេលបច្ចុប្បន្ននេះ
តាមពិតទៅមិនមានជា Merloin ដែលសាងទ្បើង
ដំបូងគេទេ។ Merlion ដំបូងគេទូចជាងនេះស្ថិតនៅក្រោយ Merlion ធំដែលព្រួសទឹកចូលទៅក្នុង
សមុទ្រសិង្ហបុរីនាបច្ចុប្បន្ននេះ ដែលមុននេះ Merlion មួយនេះនៅត្រើយម្ខាងទៀតនៃស្ពានហុង ស៊ុយរដ្ឋាភិបាលក៏បានប្តូរវាមកដាក់នៅកន្លែងបច្ចុប្បន្ននេះវិញដោយឲ្យបែរមុខនិងព្រួសទឹកចូលក្នុង
សមុទ្រជានិច្ច។ ជនជាតិរបស់សិង្ហបុរីជឿថា ការដាក់ Merlion ដូច្នេះ អាចអូសទាញមនុស្សឲ្យចូល មកក្នុងប្រទេសធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនទៅមុខ
និងត្រឹមត្រូវទៅតាមហុងស៊ុយគ្រប់ប្រការ។
បើចង់ទៅថតរូបជាមួយ Merlion អាចជិះរថភ្លើងក្រោមដី
MRT ទៅចុះស្ថានីយ៍ Raffles Place ហើយ
ដើរទៅទិសខាងត្បូងពីសណ្ឋាគារ Fullerton ចេញទៅសួន Merlion ឬដើរតាមឆ្នេរសមុទ្រដើម្បី មើលទេសភាពក៏បាន។
ដក់ស្រង់ចេញពីសៀវភៅ
១០០រឿងគួរយល់ដឹងពីប្រទេសសិង្ហបុរី